ខ្មែរប៉ុស្ដិ៍ Close

    ជំនន់ទឹកភ្លៀង កំពុងវាយប្រហារឃុំចំនួន ៤ នៅស្រុកភ្នំព្រឹក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2142
    ជំនន់ទឹកភ្លៀង កំពុងវាយប្រហារឃុំចំនួន ៤ នៅស្រុកភ្នំព្រឹកជំនន់ទឹកភ្លៀង កំពុងវាយប្រហារឃុំចំនួន ៤ នៅស្រុកភ្នំព្រឹក

    ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បង្កជាជំនន់ទឹកភ្លៀង លិចផ្លូវថ្នល់ ផ្ទះសម្បែងប្រជា ពលរដ្ឋ និង ផលដំណាំអស់ជាច្រើន នៅឃុំចំនួនបួន ក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងនោះរួមមានឃុំ ពេជ្យចិន្តា ឃុំភ្នំព្រឹក បារាំងធ្លាក់ និងឃុំបួរ ។

    លោក នូវ រិទ្ធី អភិបាលរង ស្រុកភ្នំព្រឹកមានប្រសាសន៍ឱ្យដឹងថា ទឹកភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ កក្កដា បង្កជាទឹក ជំនន់លិចផ្ទះពលរដ្ឋ ផលដំ ណាំ និង ផ្លូវថ្នល់ នៅឃុំខាង លើ ដែលក្នុងនោះ ឃុំបួនរងគ្រោះធ្ងន់ជាងគេ។

    លោកអភិបាករងបញ្ជាក់ថាភ្លាមៗ អាជ្ញាធរស្រុកដឹកនាំដោយលោក សុង សុភ័ក្រ្តអភិបាលស្រុកភ្នំព្រឹក និង រូប លោកផ្ទាល់ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹក ភ្លៀងនេះ ដោយជួយសង្រ្គោះកន្លែងដែលផ្ទះប្រជាពលរដ្ឋ ជន់លិចខ្លាំង បានបញ្ជូន ប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និង ផ្តល់អំណោយសង្គ្រោះជាដើម ។

    លោកបញ្ជាក់ថា មកទល់ពេលនេះស្ថានភាពទឹករាងស្រកបន្តិចហើយ បើសិនជាគ្មានភ្លៀងធ្លាក់បន្ថែមទៀតទេ ស្ថានភាពទឹកនឹងស្រកលឿន ប៉ុន្តែបើមានភ្លៀងបន្តធ្លាក់ វានឹងអូសបន្លាយ នៃការជន់លិចទៀត ។

    ទោះបីយ៉ាងណា លោកបញ្ជាក់ថា ដោយសារពេល នេះជាដើមរដូវវស្សានៅឡើយ ហើយតំបន់ផ្សេងៗ មិនទាន់មានជន់លិចនោះទេ ដូច្នេះជំនន់ទឹកភ្លៀងនឹងហូរទៅកាន់តំបន់ដែលមិនទាន់លិច ធ្វើ ឱ្យទឹកនឹងស្រកលឿន ។

    លោកបញ្ជាក់ថា មកទល់ពេលនេះមិនទាន់ដឹងពីទំហំនៃការខូចខាត រឺ ផលប៉ះពាល់ប៉ុន្មាននោះទេ ដោយអាជ្ញាធរកំពុងតែស្រង់ទិន្នន័យ និង អន្តរាគមន៍ជួយពលរដ្ឋសិន ៕

    អត្ថបទទាក់ទង