ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨៩នាក់ អ្នកជាសះស្បើយចំនួន ៨៤៩នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1076
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨៩នាក់ អ្នកជាសះស្បើយចំនួន ៨៤៩នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨៩នាក់ អ្នកជាសះស្បើយចំនួន ៨៤៩នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨៩នាក់ អ្នកជាសះស្បើយចំនួន ៨៤៩នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២០៧ នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៥ ៥០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧ ០២៧នាក់ និងស្លាប់សរុបចំនួន ១ ០៥២នាក់៕

    អត្ថបទទាក់ទង