ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៦នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1379
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៦នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៦នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៣៦នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៧៩ នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៦ ៣៣៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧ ៩៥៥នាក់ និងស្លាប់សរុបចំនួន ១ ០៧៦នាក់៕

អត្ថបទទាក់ទង