ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងពន្លឿនការដាក់លូថ្មីតាមបណ្តោយផ្លូវចូលទៅភូមិការតូតឱ្យទាន់ពេលវេលា

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1286
    អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងពន្លឿនការដាក់លូថ្មីតាមបណ្តោយផ្លូវចូលទៅភូមិការតូតឱ្យទាន់ពេលវេលាអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងពន្លឿនការដាក់លូថ្មីតាមបណ្តោយផ្លូវចូលទៅភូមិការតូតឱ្យទាន់ពេលវេលា

    ស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងពន្លឿនការដាក់លូថ្មីនៅតាមបណ្តោយផ្លូវចូលទៅភូមិការតូត ឱ្យទាន់ពេលវេលា ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

    ការពន្លឿនបែបនេះ ដោយ សារតែផ្លូវគ្រួសក្រហមមួយខ្សែតភ្ជាប់ពីផ្លូវកៅស៊ូចូលពីភូមិឃុំ កំភុន ទៅកាន់ភូមិកាតូត(ជនជាតិព្រៅរស់នៅ) ត្រូវបានជំនន់ទឹកភ្លៀង ហូរ ច្រោះស្ទើរដាច់បង្កភាពលំបាកដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ក្នុងការ ទំនាក់ទំនងគ្នា ហើយអាជ្ញាធរស្រុកកំពុងពន្លឿនការដាក់លូភ្ជាប់ឡើងវិញ។

    ក្នុងសកម្មភាពចុះពិនិត្យផ្លូវលំកាលពីថ្មីៗនេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាល ស្រុក សេសាន ខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា នៅ ពេលភ្លៀងខ្លាំងបង្កជាទឹក ជំនន់បានហូរដាច់ផ្លូវបង្កឱ្យបាក់លូជាច្រើនកង់ និង បណ្ដាលឱ្យស្ទះដល់ការធ្វើចរាចរទៅមករបស់ប្រជាពល រដ្ឋ។ លោកបន្តថា ដោះស្រាយបញ្ហានេះ អាជ្ញាធរស្រុកសហការជាមួយមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្ត រៀបចំដាក់លូថ្មី អមលូចាស់ពីរខ្សែបន្ថែមទៀតដើម្បីរំដោះទឹកឱ្យហូរបានលឿនចៀសវាងកុំឱ្យបាក់ដាច់ខូចដូចមុនទៀត។

    លោក ឈឹមសារ៉ន ប្រជា ពលរដ្ឋនៅភូមិកាតូត ឃុំកំភុនបានបញ្ជាក់ថា នៅចំណុចនេះ ពេលភ្លៀងធំម្ដងៗ កម្លាំងទឹកពិតជាហូរខ្លាំង ព្រោះលំហូរទឹកធ្លាក់មកពីតំបន់ភ្នំនាងតែងកាតូតមកប្រសព្វគ្នានៅចំណុចនេះ ទើបបង្កជាជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់លូនិងផ្លូវនេះ។ លោកបន្តថា៖ប្រជាពលរដ្ឋបាននាំគ្នាដាក់បង្គោលសងខាងប្រព័ន្ធលូនេះ ធ្វើជាសញ្ញា ដើម្បីបង្ការកុំឱ្យបងប្អូន អ្នកជិះម៉ូតូ ឬអ្នក បើកបរនៅពេលយប់ការពារភាពជ្រុលជ្រួសធ្លាក់ទៅក្នុងរណ្តៅចៀសវាងកុំឱ្យមានគ្រោះថ្នាក់ឬប៉ះពាល់ដល់អាយុជីវិត។

    លោកសំណូមពរឱ្យអាជ្ញាធរ ជួយពន្លឿនក្នុងការរៀបចំដាក់ប្រព័ន្ធលូថ្មីឱ្យបានឆាប់ដើម្បីធានាដល់ការ ប្រើប្រាស់ ព្រោះនៅពេលភ្លៀងខ្លាំងទឹក នឹងហូរកាត់ផ្ដាច់កាន់តែធំទៅៗ បង្កភាពលំបាកកាន់តែច្រើន។

    សូមបញ្ចាក់ថា៖ ផ្លូវគ្រួសក្រហមមួយខ្សែនេះ មានប្រវែងជាង១០គីឡូម៉ែត្រ ដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង៥០០គ្រួសារធ្វើដំណើរចេញចូលទំនាក់ ទំនងគ្នាពីភូមិមួយទៅភូមិមួយជាពិសេសបងប្អូនជនជាតិព្រៅនៅភូមិកាតូតបានចេញ ចូលដឹកកសិផល ទៅកាន់ទីផ្សារផងដែរ ៕

    អត្ថបទទាក់ទង