ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១ ០២២នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1646
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១ ០២២នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១ ០២២នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១ ០២២នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤២១នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៨ ៧៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១ ០៣៩នាក់ និងស្លាប់សរុបចំនួន ១ ១៤៩នាក់៕

    អត្ថបទទាក់ទង