ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៣៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 976
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៣៤នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៣៤នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៣៤នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣៣៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧១ ២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣ ៤៧៤នាក់ និងស្លាប់សរុបចំនួន ១ ២២២នាក់៕

អត្ថបទទាក់ទង