ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1255
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៧៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៣ ៧០១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៥ ៩៥០នាក់ និងស្លាប់សរុបចំនួន ១ ៣០៥នាក់៕

អត្ថបទទាក់ទង