ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៦៨នាក់ អ្នកជាសះស្បើយចំនួន ៨១២នាក់ និងអ្នកស្លាប់ចំនួន​ ២៥នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 970
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៦៨នាក់ អ្នកជាសះស្បើយចំនួន ៨១២នាក់ និងអ្នកស្លាប់ចំនួន​ ២៥នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៦៨នាក់ អ្នកជាសះស្បើយចំនួន ៨១២នាក់ និងអ្នកស្លាប់ចំនួន​ ២៥នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៦៨នាក់ អ្នកជាសះស្បើយចំនួន ៨១២នាក់ និងអ្នកស្លាប់ចំនួន​ ២៥នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៤០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៦ ៥៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៩ ១៩៨នាក់ និងស្លាប់សរុបចំនួន ១ ៣៧៥នាក់៕

    អត្ថបទទាក់ទង