ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1329
អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃអាជ្ញាធរជាតិអប្សរាដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃ

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរ ការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំ ស្ទើរទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនេះ គឺមិនបាន ធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។ យើងគ្រាន់តែធ្វើ កំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕