ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥២២នាក់ អ្នកជាសះស្បើយចំនួន ៧០០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 816
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥២២នាក់ អ្នកជាសះស្បើយចំនួន ៧០០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥២២នាក់ អ្នកជាសះស្បើយចំនួន ៧០០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥២២នាក់ អ្នកជាសះស្បើយចំនួន ៧០០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៣៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨១ ៣៣៥ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៤ ៧៤៥នាក់ និងស្លាប់សរុបចំនួន ១ ៥៣៧នាក់៕

អត្ថបទទាក់ទង