ខ្មែរប៉ុស្ដិ៍ Close

    គម្រោងជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង ១០០ម៉ែត្រ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1677

    ស្រះទឹកខាងជើង ជារចនាសម្ពន្ធមួយនៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលបានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយៈពេល២ឆ្នាំក្រោយ។

    បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ៕

    អត្ថបទ៖នាយដ្ឋានផ្សព្វផ្សាយ
    រូបភាព៖លោក យី សុថា

    អត្ថបទទាក់ទង