ខ្មែរប៉ុស្ដិ៍ Close

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនជនទី៨លាន នៃការចាក់វ៉ាក់សាំងកូវីដនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1313
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនជនទី៨លាន នៃការចាក់វ៉ាក់សាំងកូវីដនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនជនទី៨លាន នៃការចាក់វ៉ាក់សាំងកូវីដនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនជនទី៨លាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ជនទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀតផងដែរ។

សូមជម្រាប មកទល់ពេលនេះ អ្នកដែលទទួលបានថវិការបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងលេខរៀងនៃការចាក់វ៉ាក់សាំងនេះ មានចំនួន៨នាក់រួមមាន៖

  • អ្នកចាក់វ៉ាក់សាំងទី១លាន៖ គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី២លាន៖ គឺបានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៣លាន៖ គឺបានទៅលើលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៤លាន៖ គឺបានទៅលើលោក សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៥លាន៖ គឺបានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៦លាន៖ គឺបានទៅលើលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៧លាន៖ គឺបានទៅលើលោកយាយឈ្មោះ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានការចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
  • អ្នកចាក់វ៉ាក់សាំងទី៨លាន៖ គឺបានទៅលើស្ដ្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

Fresh News

អត្ថបទទាក់ទង