ខ្មែរប៉ុស្ដិ៍ Close

    លោក គង់ គឹមនី ៖ រួមគ្នា ថែរក្សាការពារនូវរាល់សមិទ្ធផលនៅថ្ងៃនេះឱ្យបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1373
    លោក គង់ គឹមនី ៖ រួមគ្នា ថែរក្សាការពារនូវរាល់សមិទ្ធផលនៅថ្ងៃនេះឱ្យបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់លោក គង់ គឹមនី ៖ រួមគ្នា ថែរក្សាការពារនូវរាល់សមិទ្ធផលនៅថ្ងៃនេះឱ្យបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់

    លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការជួសជុលស្ពានដាក់ឱ្យប្រើប្រាស់ក្នុងភូមិមិល ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំក្នុងវេទិកាសាធារណៈកន្លងមក ។

    លោកអភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថា សមិទ្ធិផលដែលរាជរដ្ឋាភិបាលនិងប្រជាជនយើងសម្រេចបាន គឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធផលទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់។

    បន្ទាប់មកលោក ក៏បានជម្រាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ចូលរួមអនុវត្តនូវអនុសាសន៍ របស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាពិសេស ៣ការពារ ៣កុំ ២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

    អំណោយដែលផ្តល់ជូនបងប្អូនទទួលបាន៖ សារុងម្នាក់១ ម៉ាស១ប្រអប់ អាល់កុល១ដប និងថវិកា២០.០០០រៀលផងដែរ៕

    អត្ថបទទាក់ទង