ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1076
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩២ ២០៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨ ១១៩នាក់ និងស្លាប់សរុបចំនួន ១ ៨៨១នាក់៕

អត្ថបទទាក់ទង