ខ្មែរប៉ុស្ដិ៍ Close

ដឹងទេ! ត្រឹមឆ្នាំ ២០១៨ កម្ពុជា​មាន​រោងចក្រ​ដំឡើង​រថយន្ត​ប៉ុន្មាន​កន្លែង​ហើយ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2317
ដឹងទេ! ត្រឹមឆ្នាំ ២០១៨ កម្ពុជា​មាន​រោងចក្រ​ដំឡើង​រថយន្ត​ប៉ុន្មាន​កន្លែង​ហើយ?ដឹងទេ! ត្រឹមឆ្នាំ ២០១៨ កម្ពុជា​មាន​រោងចក្រ​ដំឡើង​រថយន្ត​ប៉ុន្មាន​កន្លែង​ហើយ?

កម្ពុជា​ចាប់ផ្តើម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​យានយន្ត ដោយ​មាន​ក្រុមហ៊ុន​​បន្ត​បន្ទាប់​បាន​វិនិយោគ​ដំឡើង​​រថយន្ត​នៅ​ក្នុង​ស្រុក​។

មក​ដល់​ឆ្នាំ ២០១៨ មាន​ក្រុមហ៊ុន​ចំនួន​ពីរ បាន​បើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ក្រុមហ៊ុន Hyundai

(រោងចក្រ Hyudai នៅ​ខេត្តកោះកុង)

កាល​ពី​ឆ្នាំ​២០១១ រោងចក្រ​ដំឡើង​រថយន្ត​​ដំបូង​របស់​ក្រុមហ៊ុន Hyundai បាន​បើក​នៅ​ខេត្ត​កោះ​កុង ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន KH Motors និង​ក្រុមហ៊ុន​លីយ៉ុងផាត់ (ខេមបូឌា)។

រោងចក្រ​​នេះ​អាច​ផ្គុំ​ដំឡើង​រថយន្ត​បាន​ចំនួន ៣ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ជា​ប្រភេទ S-U-V ជា​រថយន្ត​តួខ្ពស់ៗ, រថយន្ត​ច្រើន​បាំង (ឡានទួរីស៍) និង​ប្រភេទ​កូន​ឡានតូចៗ។

ក្រុមហ៊ុន Daehan

នៅ​ថ្ងៃ​ទី ៩ ឧសភា ២០១៨ ក្រុមហ៊ុន Daehan Auto ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចាប់ផ្ដើម​បើក​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង។ វា​គឺ​ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​ទី​ពីរ​បន្ទាប់​ពី Hyundai ដោយ​មាន​ដំឡើង​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន និង​ទេសចរណ៍​។ ក្នុង​មួយ​ឆ្នាំ​រោងចក្រ​អាច​ដំឡើង​រថយន្ត​បានប្រហែល ២០ ០០០ គ្រឿង​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​ទៅ​ក្រៅ​ប្រទេស៕