ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តបន្ទាយមានជ័យ ទទួលផ្លែមៀនចំនួន១០ តោនបន្ថែមទៀតជាអំណោយដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 673
    អភិបាលខេត្តបន្ទាយមានជ័យ ទទួលផ្លែមៀនចំនួន១០ តោនបន្ថែមទៀតជាអំណោយដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលអភិបាលខេត្តបន្ទាយមានជ័យ ទទួលផ្លែមៀនចំនួន១០ តោនបន្ថែមទៀតជាអំណោយដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល

    នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលផ្លែមៀនចំនួន១០តោនបន្ថែមទៀតជាអំណោយដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល។ ផ្លែមៀននេះទទួលបានពីក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចុះប្រមូលទិញផ្លែមៀន ពីប្រជាកសិករនៅខេត្តបាត់ដំបង ។

    នេះជាលើកទី៤ដែលខេត្តទទួលផ្លែមៀននាយប់ថ្ងៃទី៣០ សីហាសរុប១៧តោនដើម្បីបែងចែកជូនទៅកាន់ប្រជាពលករ កងកម្លាំង មន្ត្រីរាជការ ក្រុង/ស្រុក បានកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាតាមក្រុង/ស្រុក ។

    ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

    អត្ថបទទាក់ទង