ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភជូន លោកយាយអាយុ ១០២ ឆ្នាំ ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1432
    អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភជូន លោកយាយអាយុ ១០២ ឆ្នាំ ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភជូន លោកយាយអាយុ ១០២ ឆ្នាំ ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក ហី រីហាំង ក្រុមការងារខេត្តចុះស្រុកអូរជ្រៅ រួមជាមួយលោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុក ព្រមទាំងលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកមេបញ្ជការអាវុធហត្ថស្រុក លោកមេឃុំ/ភូមិ នគរបាលប៉ុស្ត៍ បាននាំយកអំណោយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ផ្តល់ជូនលោកយាយ ថូ ឈិន អាយុ១០២ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងCOVID-19 ដូសទី១ នៅអនុវិទ្យាល័យឈូក ឃុំចង្ហា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

    អំណោយរបស់លោកអភិបាលខេត្តឧបត្ថម្ភជូនលោកយាយរួមមាន អង្ករ ១០០ គីឡូក្រាម ,មី៣កេស,ទឹកត្រី៣យួរ ,ទឹកសុីអុីវ៣យួរ ,ត្រីខ ៣យួរ,ទឹកបរិសុទ្ធ ៣កេស ,ម៉ាស ១០ប្រអប់ថវិកា ២០០ ០០០រៀល និងការចូលរួមបន្ថែមពី លោក ទូច សីហា អភិបាលរងស្រុក ៥មឺនរៀល និងលោក ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ៥ មឺនរៀល៕

    អត្ថបទទាក់ទង