ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1221
    អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគងអាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង

    នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរមានប្រាសាទមួយចំនួនដូចជាប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទព្រះគោ។ល។ ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅសល់តែគ្រឹះ។

    បច្ចុប្បន្ននេះ ប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ។ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀបចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕

    អត្តបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
    រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ

    អត្ថបទទាក់ទង