ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាបន្តបង្កើនអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ក្នុងការចូលទស្សនារមណីយដ្ឋានអង្គរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1466
    អាជ្ញាធរជាតិអប្សរាបន្តបង្កើនអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ក្នុងការចូលទស្សនារមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរាបន្តបង្កើនអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ក្នុងការចូលទស្សនារមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវវិធានការជាច្រើនចំណុចសម្រាប់ឱ្យមន្ត្រីភ្នាក់ងារបំពេញកិច្ចការនៅតាមប្រាសាទទាំងអស់ត្រូវអនុវត្តជាប្រចាំ ចំពោះកិច្ចកាទប់ស្កាត់ជំងឺកូវីដ-១៩ គឺ ៣កុំ ៣ការពារ។

    បច្ចុប្បន្ននេះ នៅតាមរមណីយដ្ឋានអង្គរមានការដាក់ឧបករណ៍ដូចជា ម៉ាស៊ីនវាស់កម្តៅ អាកុល និងកម្មវិធីស្កេន QR Code ដែលជាការយកចិត្តទុកដាក់ និងគិតគូរដល់សុវត្ថិភាពអ្នកទេសចរទាំងឡាយដែលបានចូលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ។

    សូមបញ្ជាក់ថា ការអនុវត្តវិធានការណ៍សុខាភិបាលដូចជាការបាញ់អាកុល វាស់កម្តៅ និងស្គែន QR Code៕

    អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
    រូបភាព៖ ភ្នាក់ងារទេសចរណ៍