ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកចូលរួមក្នុង «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1644
    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកចូលរួមក្នុង «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021»ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកចូលរួមក្នុង «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021»

    នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិក ចូលរួមក្នុងមហាពិព័រណ៍ទិញទំនិញតាមអនឡាញ ២០២១-The Grand Online Shopping Fest 2021 ដោយដាក់ខ្លឹមសារថា

    សូមអញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកទាំងឡាយ ចូលរួមជាមួយពួកយើងដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021» ពិព័រណ៍អនឡាញធំជាងគេបំផុត នៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដែលនឹងមកដល់នៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញាខាងមុខនេះ ជាមួយ UNDP Cambodia ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង Australian Embassy, Cambodia

    ងាយលក់ ងាយទិញជាមួយនឹងការលក់លាងឃ្លាំង និងការបញ្ចុះតម្លៃជាច្រើន ព្រមទាំងទទួលបានឱកាសក្នុងការចាប់រង្វាន់ សម្រាប់អ្នកទិញទំនិញនៅក្នុងកម្មវិធីទូរសព្ទ។

    មហាពិព័រណ៍ទិញទំនិញតាមអនឡាញ គឺជាពិព័រណ៍អនឡាញដំបូងគេបង្អស់ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។

    នៅក្នុងឆ្នាំ២០២០ សហគ្រាសធុនតូច និងមធ្យមបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈពេលដែលមនុស្សជាច្រើន បានវិវត្តខ្លួនមកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀតដែលពុំទាន់ត្រៀមខ្លួនរួចរាល់។ យើងកំពុងខិតខំប្រឹងប្រែងរៀបចំពិព័រណ៍នេះឡើង ដែលនឹងទាក់ទាញអ្នកលក់ និងអ្នកទិញដែលមិនសូវប្រសព្វផ្នែកឌីជីថល ឲ្យចូលរួម។

    ចូលរួមទិញបានគ្រប់យ៉ាង តាមដែលអ្នកត្រូវការ មិនថាខោអាវ ឬសូម្បីតែរថយន្ត។ គ្រប់យ៉ាងដែលអ្នកត្រូវការនៅកន្លែងតែមួយ។ ត្រៀមខ្លួនទាំងអស់គ្នាសម្រាប់ “””” TGOSF2021 “”””!

    សូមចុចលើតំណភ្ជាប់នេះដើម្បីចូលរួមប្រសិនបើអ្នកជា៖

    1. អាជីវកម្មខ្នាតតូចដែលចង់លក់ក្នុងមហាពិព័រណ៍នេះ: https://forms.gle/MJMG4JYqzk36e8Lq8
    2. ផ្នែកដឹកជញ្ជូន ឬសេវាកម្មទូទាត់ប្រាក់ដែលចង់ចូលរួមជាដៃគូ: https://forms.gle/JdwDorPaUJ52rbcq9 និងទទួលបានព័ត៌មានបន្ថែម: https://www.facebook.com/events/827396317921656

    អត្ថបទទាក់ទង