ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 966
ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា”

អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន អនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនមកពីក្រសួង ស្ថាប័ន មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អង្គការជាតិ អន្តរជាតិជាដៃគូរអភិវឌ្ឍ និងអង្គការយុវជនមួយចំនួន។

គួរបញ្ជាក់ថា ឯកសារស្រាវជ្រាវស្ដីពី “ការវិភាគស្ថានភាពយុវជននៅកម្ពុជា” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាជំនួយដល់ការជំរុញដៃគូអភិវឌ្ឍសិក្សាពីលទ្ធភាពក្នុងការចូលរួមវិនិយោគលើវិស័យអភិវឌ្ឍយុវជន ដើម្បីឱ្យយុវជនកម្ពុជាទទួលបាននូវចំណេះជំនាញបន្ថែមទៀតក្នុងយុគសម័យឌីជីថល។

ឆ្លៀតក្នុងឱកាសនេះ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃឯកសារស្រាវជ្រាវនេះសម្រាប់គ្រប់អ្នកពាក់ព័ន្ធ ដែលបានផ្ដោតទៅលើចំណុចអាទិភាព ដូចជា និន្នាការការអប់រំ សុខភាព និងការចូលរួមរបស់យុវជន៕

អត្ថបទទាក់ទង