ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីប្រគល់-ទទួលពហុកីឡដ្ឋានមរតកតេជោ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2046

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

    នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរថាប្រមាណជិត១ម៉ោង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

    1. សម្តេចតេជោ ហ៊ុន សែន សម្តែងនូវក្តីសោមនស្សរីករាយ ដែលចូលរួមជាមួយ លោក វ៉ាង យី ក្នុងពិធីប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិន មកប្រទេសកម្ពុជា
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនេះ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ទំនាក់ទំនងកម្ពុជាចិន
    3. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិននឹកស្មានថា ដោយសារទំនាក់ទំនងដែកថែបកម្ពុជាចិន នឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះទេ
    4. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ
    5. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមខ្ញុំជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នោះទេ ប៉ុន្តែជាមោទនភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោ
    6. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនវិស្វករ និងអ្នកជំនាញទាំងឡាយ ដែលបានចូលរួមកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើង
    7. សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក វ៉ាង យី ថាសម្តេចតែងជួបហូបបាយជាមួយកីឡាករកីឡាការិនីជារៀងរាល់ឆ្នាំ ប៉ុន្តែអកុសលដោយសារកូវីដ ទើបឆ្នាំ២០២០ និង២០២១ មិនទាន់បានជួបគ្នានៅឡើយ
    8. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ និង លោក ថោង ខុន ដែលតែងផ្តល់គំនិត និងចុះពិនិត្យមើលការសាងសង់ពហុកីឡដ្ឋាននេះ
    9. សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃខាងមុខ នឹងមានថ្នាក់ដឹកនាំចិនចូលរួម
    10. សម្តេចតេជោ ចាត់ទុកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែប ដែលផ្តល់ដោយ ប្រធានាធិបតីចិន ស៊ី ជីនពីង
    11. សម្តេចតេជោ ហ៊ុន សែន រំលឹកថា ទំនាក់ទំនងកម្ពុជាចិន កើតឡើងដោយការត្រួសត្រាយផ្លូវរបស់ ព្រះមហាវីរក្សត្រ និងមេដឹកនាំចិនជំនាន់មុន
    12. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាបន្តអនុវត្តនយោបាយចិនតែមួយ
    13. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តទុកចិត្តគ្នា បន្ថែមលើដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
    14. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីមូលហេតុដែលជ្រើសរើសគំរូពហុកីឡដ្ឋានជាតិមរតកតេជោ ជារូបសំពៅ
    15. សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីនូវប្រសាសន៍របស់ សម្តេចដែលចោទសួរថា បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?
    16. សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើខ្ញុំមានកំហុសទេ ដែលខ្ញុំទៅទំនាក់ទំនងជាមួយចិន ហើយបានសមិទ្ធផលទាំងនេះ
    17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែផ្លូវមានរហូតដល់២៦០០គីឡូម៉ែត្រ ដែលចិនបានជួយ
    18. សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ឥឡូវនេះ បើចិនមិនជួយទេ តើអ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងហើយឬនៅ? ដោយក្នុងនោះមានទាំងកីឡាករ និងអ្នកសារព័ត៌មានដែលបានចាក់ដូសទី៣ហើយ
    19. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនដែលទាត់ចោលជំនួយអ្នកណាទាំងអស់ ហើយក៏មិនដែលយកនរណាធ្វើជាសត្រូវដែរ ប៉ុន្តែបញ្ហាគឺនៅត្រង់ថាអត់មានអ្នកជួយ
    20. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅយប់នេះការចាក់វ៉ាក់សាំងនៅកម្ពុជាអាចឡើងដល់១១.៥លាននាក់
    21. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅលើពិភពលោក គឺកម្ពុជាតែមួយគត់ដែលមានវ៉ាក់សាំងស្រោចក្នុងរាជធានី (តាមសារព័ត៌មានអូស្រ្តាលី) ដែលពេលនេះសូម្បីតែក្រុងប៉េកាំង ក៏មិនទាន់មានការចាក់ស្រោចដូចភ្នំពេញដែរ
    22. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាខ្ញុំទាក់ទងចិន ទទួលបានជំនួយហើយមានកំហុស សូមអស់លោកបង្ហាញទឡ្ហីករណ៍ឱ្យបានត្រឹមត្រូវ
    23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិនបានជួយសាងសង់ស្ពានចំនួន៧ហើយ ដោយកំពុងត្រៀមសម្រាប់ស្ពានទី៨ ថែមទៀត
    24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលបន្តិចទៀតនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើជំនួយ២៧០លានដុល្លារអាមេរិកថេមទៀត
    25. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានមនុស្សមួយចំនួនមើលមកកម្ពុជា ក្នុងក្រសែភ្នែកមិនត្រឹមត្រូវ
    26. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាប្រកាន់គោលនយោបាយសន្តិសហវិជ្ចមាន យើងធ្វើមិត្តជាមួយប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវ លើកលែងតែភេរវករប៉ុណ្ណោះ
    27. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ត្រូវបានកសាងដោយ សម្តេចឪ និងមេដឹកនាំចិនជំនាន់មុន ហើយបន្តដោយអ្នកបន្តវេនជំនាន់នេះ
    28. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិន ដែលតាំងគាំទ្រដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជា
    29. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មុនចូលកម្មវិធីប្រគល់ និងទទួលនេះ មានមន្រ្តីក្រសួងព័ត៌មានម្នាក់ រកឃើញមានផ្ទុកកូវីដ-១៩ ប៉ុន្តែគេមានសភាពស្រាល សឹងតែមិនដឹងខ្លួនផង នេះដោយសារតែការទទួលបានវ៉ាក់សាំង
    30. សម្តេចតេជោ ថ្លែងថា មិត្តល្អគឺជួយគ្នាក្នុងគ្រាអាសន្ននេះឯង បើមានអាសន្នរត់ចោលគ្នា តើធ្វើជាមិត្តល្អនឹងគ្នាយ៉ាងម៉េច?
    31. សម្តេចតេជោ បានរំលឹកអំពីទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៩ អំឡុងពេលចិនចាប់ផ្តើមផ្ទុះ រីករាលដាលជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងពេលចិនកំពុងមានអាសន្ន
    32. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តើយើងខាតបង់អ្វី ដែលយើងកសាងមិត្តចិន ១៤០០លាននាក់ ខណៈប្រទេសយើងមានតែ១៦លាននាក់
    33. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចធ្វើការជាមួយមេដឹកនាំចិនតាំងពីអាយុក្មេងជាងចិន ឥឡូវអាយុច្រើនជាងចិនវិញហើយ
    34. សម្តេចតេជោ ហ៊ុន សែន កោតសរសើរចិនថា ជាប្រទេសធំ តែមិនប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច ដែលសម្តេចសូមសម្តែងនូវការគោរព
    35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីដើមមក កម្ពុជាបានស្នើចិន ជាអ្នកជួយថែទាំព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ
    36. សម្តេចតេជោ ហ៊ុន សែន ប្រកាសយកពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រកួតជម្រើសតាមតំបន់រួច
    37. សម្តេចតេជោ ហ៊ុន សែន ប្រកាសយកពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងប្រទេស បន្ទាប់ពីមានការប្រកួតជម្រើសតាមតំបន់រួច
    38. សម្តេចតេជោ ថ្លែងថា ពេលនេះយើងបានប្រែក្លាយជាអតីតតំបន់សមរភូមិ ទៅជាតំបន់អភិវឌ្ឍហើយ ដូច្នេះសន្តិភាពរបស់យើង ត្រូវតែថែទាំ
    39. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចទើបទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace អមជាមួយទឹកប្រាក់១លានដុល្លារ ហើយថវិកានេះនឹងត្រូវយកទៅកសាងផ្ទះអតីតយុទ្ធជន
    40. សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាបន្តស្វាគមន៍ប្រទេសទាំងអស់ ដែលបរិច្ចាគវ៉ាក់សាំង៌ឱ្យកម្ពុជា ទាំងតាមយន្តការខូវ៉ាក់ ទ្វេភាគី ឬពហុភាគី
    41. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវរៀន និងរស់នៅជាមួយកូវីដ-១៩ ច្រើនឆ្នាំបន្តទៀត ដោយតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី
    42. សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱ្យកម្មករ កម្មការិនី ពហុកីឡដ្ឋានជាតិមរតកតេជោ នូវថវិកាម្នាក់១០ម៉ឹនរៀល
    43. សម្តេចតេជោ ជូនពរទំនាក់ទំនងកម្ពុជា-ចិន ឋិតឋេរជាអមតៈ
    44. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ៕

    អត្ថបទ វីដេអូ និងរូបភាព ៖​ Fresh News

    អត្ថបទទាក់ទង