ខ្មែរប៉ុស្ដិ៍ Close

    ឈើតាត្រាវជាឈើពិសេសបំផុតដែលបុព្វបុរសខ្មែរបានយកមកប្រើនៅប្រាសាទបុរាណ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2299
    ឈើតាត្រាវជាឈើពិសេសបំផុតដែលបុព្វបុរសខ្មែរបានយកមកប្រើនៅប្រាសាទបុរាណឈើតាត្រាវជាឈើពិសេសបំផុតដែលបុព្វបុរសខ្មែរបានយកមកប្រើនៅប្រាសាទបុរាណ

    ឈើតាត្រាវ គឺជាឈើដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុតគ្មានឈើណាប្រៀបបានសម្រាប់យកមកជួយក្នុងការកសាងប្រាសាទបុរាណនានាធ្វើអំពីថ្ម ឱ្យមានភាពគង់វង្សបានយូរអង្វែង។ បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងប្រើឈើប្រភេទនេះដើម្បីយកមកបំពេញកន្លែងចាស់ដែលបានពុកផុយ។

    លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា តាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អនៅប្រាសាទបុរាណ។

    ជាយូរលង់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាផងដែរ៕

    អត្ថបទទាក់ទង