ខ្មែរប៉ុស្ដិ៍ Close

    លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញនៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1794
    លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញនៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹងលោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញនៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង

    នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលកំពង់ស្ពឺ បានអញ្ជើញទៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងក្របខណ្ឌខេត្តកណ្តាល។

    បើទោះពេលនេះ យើងមិនទាន់អាចបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ក្នុងទ្រង់ទ្រាយធម្មតា នេះជាជំហ៊ានដ៏វិជ្ជមានមួយ ឆ្ពោះទៅការបើកសាលាគ្រប់កម្រិតក្នុងទ្រង់ទ្រាយធំ តាមបែបប្រក្រតីថ្មីនាពេលខាងមុខនេះ។

    លទ្ធភាពរបស់កម្ពុជា ក្នុងការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់នៅពេលនេះ ឆ្លុះបញ្ជាំងពីការអនុវត្តនូវគោលនយោបាយដ៍ត្រឹមត្រូវ និងជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព មានជាអាទិ៍ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋទូទៅនាពេលកន្លងមក។

    ការបើកសាលាឲ្យសិស្សបានចូលរៀនដោយផ្ទាល់នៅពេលនេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ស្ថាប័នពាក់ពាក់ព័ន្ធ ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមគោរព និងអនុវត្តនូវវិធានការការពារយ៉ាងហ្មត់ចត់ពីសំណាក់អាណាព្យាបាលសិស្ស សិស្សផ្ទាល់ និងប្រជាពលរដ្ឋទូទៅ។

    ជាមួយនឹងភាពជោគជ័យនេះ លោកបានបន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សផ្ទាល់ បន្តចូលរួមគោរពនូវគោលការណ៏ ៣ការពារ ៣កុំ ឆ្ពោះទៅការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងទ្រង់ទ្រាយធំ និងដោយសុវត្ថិភាពនាពេលខាងមុខនេះ។

    អត្ថបទទាក់ទង