ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1294
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០២,១៣៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៥,៨១០នាក់ និងស្លាប់សរុបចំនួន ២,០៧៨នាក់៕

អត្ថបទទាក់ទង