ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកទាក់ទងជាមួយចលនាប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ត្រូវចាប់ខ្លួនតែម្តង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1281
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកទាក់ទងជាមួយចលនាប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ត្រូវចាប់ខ្លួនតែម្តងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកទាក់ទងជាមួយចលនាប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ត្រូវចាប់ខ្លួនតែម្តង

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អ្នកទាក់ទងជាមួយចលនាប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ត្រូវចាប់ខ្លួនតែម្តង ព្រោះនេះជាក្រុមឧទ្ទាមប្រដាប់អាវុធដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា។ លោកបានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លើសពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដាស់តឿនដល់អ្នកវិភាគ កុំឱ្យធ្វើការវិភាគរបស់ខ្លួនហួសព្រំដែនកំណត់ដែលប្រាសចាកពីច្បាប់កំណត់ ពោលគឺមិនត្រូវធ្វើការវិភាគណាមួយដែលបន្សល់ទុកនូវបទល្មើសនោះឡើយ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងផងដែរពីអ្នកវិភាគមួយរូបដែលមានសាលដីកាចាប់ខ្លួនពីតុលាការដោយសារតែរូបគាត់បានធ្វើការវិភាគគាំទ្រទៅលើលក្ខខណ្ឌ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស

    អត្ថបទទាក់ទង