ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦១២នាក់ អ្នកជាសះស្បើយចំនួន ៤៦០នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1077
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦១២នាក់ អ្នកជាសះស្បើយចំនួន ៤៦០នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦១២នាក់ អ្នកជាសះស្បើយចំនួន ៤៦០នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១២នាក់ អ្នកជាសះស្បើយចំនួន ៤៦០នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៧៨នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៤,០៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៧,២២៧នាក់ និងស្លាប់សរុបចំនួន ២,១០៩នាក់៕

អត្ថបទទាក់ទង