ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកអភិរក្សអាជ្ញាធរជាតិអប្សរា រកឃើញរូបព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទា្វរតាកាវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 765
ក្រុមអ្នកអភិរក្សអាជ្ញាធរជាតិអប្សរា រកឃើញរូបព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទា្វរតាកាវ ក្រុមអ្នកអភិរក្សអាជ្ញាធរជាតិអប្សរា រកឃើញរូបព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទា្វរតាកាវ

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះថា ព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទ្វារតាកាវ ត្រូវបាន ក្រុមអ្នកអភិរក្សអាជ្ញាធរជាតិអប្សរា រកឃើញកាលពីថ្ងៃទី១៧ ខែកញ្ញា ២០២១កន្លងទៅនេះ។

លោក គឹម សុធិន បន្តថា ពេលនេះអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការងារជួសជុលខ្លោងទ្វារតាកាវ ដើម្បីពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៣០ ភាគរយហើយ។

ជាមួយគ្នានេះ ក្រុមការងារនៃអាជ្ញា ធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ៣០ ភាគរយហើយ ខណៈដំណើរ ការជួសជុលខ្លោងទ្វារតាកាវនេះ ត្រូវចំណាយពេលវេលាចំនួន២ឆ្នាំទើបរួចរាល់៕

AKP

អត្ថបទទាក់ទង