ខ្មែរប៉ុស្ដិ៍ Close

    សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១២,៤៨៣,៥៨៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែកញ្ញា)

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 970
    សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១២,៤៨៣,៥៨៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែកញ្ញា)សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១២,៤៨៣,៥៨៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែកញ្ញា)

    គិតត្រឹមយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១២,៤៨៣,៥៨៨នាក់ ក្នុងនោះអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ១០,៥២៧,៩៣៨នាក់ និងអ្នកដែលបានចាក់ដូសទី៣រួចរាល់ មានចំនួន ៨៤៤,៣៤៤នាក់។

    ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងក្នុងគោលដៅ ១០លាននាក់ គឺកើនបានចំនួន ៩៨.៤៣% និងបើធៀបនឹងប្រជាជន ១៦លាននាក់ គឺកើនបានចំនួន ៧៨.០២%។

    ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៨៨.៣៣% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់ ខណៈពេលដែលក្រុមមនុស្សដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ៤៧.៦១% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៨៩៧,៣៨២នាក់។

    របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

    អត្ថបទទាក់ទង