ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1171
    អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ-១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធយកទៅអនុវត្ត ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ នៃជំងឺកូវីដ-១៩ ។

    វិធានការទាំង ៧ ចំណុចដែល លោក អភិបាលខេត្តកំពង់ចាម បានដាក់ចេញក្នុងអង្គប្រជុំនោះគឺ ៖

    1. ត្រូវបង្កើនការផ្សព្វផ្សាយ សារអប់រំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត នៅតាមមូលដ្ឋាន ជាពិសេសតាមទីប្រជុំជនដូចជា ទីផ្សារជាដើម ។
    2. ត្រូវពង្រឹងផ្នែកប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ជាពិសេសការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានប្រភេទ ដែលតា ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។
    3. សូមឱ្យផ្នែកសុខាភិបាលធ្វើយ៉ាងណា ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ឲ្យបានហ្មត់ចត់ និងហាមដាច់ខាត អ្នកជំងឺមកអង្គុយលេងផ្ទះអ្នកជិតខាង ។
    4. ត្រូវអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយ ដែលព្យាយាមគេចវេសពីការព្យាបាល បូករួមទាំងការមិនគោរពទៅតាមវិធានការការពារជំងឺឆ្លងនេះ ត្រូវតែអនុវត្តច្បាប់តាមបទល្មើសជាក់ស្ដែង ។
    5. ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីអ្នកចំណូលស្រុក ជាពិសេសអ្នកចំណូលស្រុកមកពីតំបន់ ដែលមានហានិភ័យខ្ពស់ ត្រូវតែឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ។
    6. ត្រូវជំរុញនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន ជាពិសេសតាមទីផ្សារ ។
    7. ចំពោះសាលារៀន ត្រូវពិនិត្យមើលបើមានវិជ្ជមានកូវីដ-១៩ ក្នុងថ្នាក់ណា ត្រូវធ្វើការព្យាបាល និងសិស្សពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចំពោះតែថ្នាក់នោះ ពោល គឺមិនមែនបិទសាលានោះទេ ៕

    អត្ថបទទាក់ទង