ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1028
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦៥នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១១,៦៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០២,២២២នាក់ និងស្លាប់សរុបចំនួន ២,៣០២នាក់៕

    អត្ថបទទាក់ទង