ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៩៩នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1169
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៩៩នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៩៩នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២០៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៩៩នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៩នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៥,៣៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០៨,៨០២នាក់ និងស្លាប់សរុបចំនួន ២,៥៤៤នាក់៕

    អត្ថបទទាក់ទង