ខ្មែរប៉ុស្ដិ៍ Close

    លោក គួច ចំរើន អញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជនស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1617
    លោក គួច ចំរើន អញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជនស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់លោក គួច ចំរើន អញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជនស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

    នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

    ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា កំណើនប្រជាពលរដ្ឋ អ្នកវិនិយោគ និងអាជីវកម្មផ្សេងៗដែលធ្វើឱ្យកាកសំណល់ក៏មានការកើនឡើងដូចគ្នាដូច្នេះយើងត្រូវប្រមូលព័ត៌មានដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជននេះគឺជាទីលានគំរូមួយសម្រាប់ការគ្រប់គ្រងសំរាមដើម្បីលើកកម្ពស់បរិស្ថានសម្រាប់ខេត្តព្រះសីហនុ។ ក្នុងនោះ លោកបានលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការកែច្នៃសំរាម និងឡដុតបំលែងសំរាមទៅជាថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ការប្រើប្រាស់មួយផ្នែកនៃតម្រូវការសរុប។ល។

    ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យលោកអភិបាលស្រុកព្រៃនប់និងលោកប្រធានមន្ទីរបរិស្ថានខេត្ត រៀបចំឯកសារធ្វើប្លង់ទីតាំងទុកដាក់សំរាមនេះ ដើម្បីគ្រប់គ្រងជាដីសាធារណៈរបស់រដ្ឋ និងការប្រើប្រាស់រយៈពេលយូរអង្វែង។ ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន នៅឃុំអូរឧកញ៉ាហេងនេះគឺអាចទទួលយកសំរាមចេញពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ទន្ទឹមនេះរដ្ឋបាលខេត្តគ្រោងសិក្សាទីតាំងសម្រាប់ទុកដាក់សំរាមនិងសំណល់រឹងនៅស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុងបន្តទៀត៕

    អត្ថបទទាក់ទង