ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសាលាភត្ត និងសមិទ្ធផលនានាក្នុងវត្តភ្នំឆ្មារ ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2448
លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសាលាភត្ត និងសមិទ្ធផលនានាក្នុងវត្តភ្នំឆ្មារ ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពតលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសាលាភត្ត និងសមិទ្ធផលនានាក្នុងវត្តភ្នំឆ្មារ ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត

កំពត៖ នាព្រឹកថ្ងៃអង្គារ៍ទី១៥ ខែឧសភា ឆ្នាំ២០១៨ សមិទ្ធផលនានា និងសាលាភត្ត ក្នុងវត្តភ្នំឆ្មារ ស្ថិតនៅភូមិគក ឃំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរនៃកងយោធពលខេមរភូមិន្ទ លោក ជាវ តាយ អភិបាលខេត្ត លោក អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងថ្នាក់ខេត្តប្រធានមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ កាកបាទក្រហម បងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៤០០០នាក់។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា សាលាភត្ត និងសមិទ្ធផលនានាផ្នែកពុទ្ធចក្រ ដែលបានដាក់សម្ពោធនាពេលនេះបានបង្កើតឡើងក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពនៃប្រទេសកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានស្តារនិងកសាងប្រទេសយ៉ាងលំបាក វេទនា បានលះបង់អាយុជីវិតយុទ្ធជនពលីស្នេហាជាតិជាច្រើនរូប ដើម្បីបុព្វហេតុប្រទេសជាតិមានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយរហូតដល់បច្ចុប្បន្ននេះ។ លោក ហ៊ុន ម៉ាណែត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបសូមកុំចាញ់ការបង្អាក់របស់ជនអគតិមួយចំនួនតូចមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជា។លោកបានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមទៅបោះឆ្នោតតំណាងរាស្រ្តនាខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ និងគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅគ្រប់ៗអាណត្តិ។

ក្នុងពិធីដ៏មានអត្ថន័យនេះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឧបត្ថម្ភដូចជា៖

  •  ស្តារស្រះទឹកវត្តទំហំ៧០មx៣០មx២.៥ម និងរបងវត្តប្រវែង២០០ម
  • ឧបត្ថម្ភកុំព្យូទ័រ ព្រីនធ័រ ០២គ្រឿងសម្រាប់សាលាបឋមសិក្សាម្រោម០១គ្រឿង និងសាលាភ្នំឆ្មារ០១គ្រឿង និង០១គ្រឿងសម្រាប់សាលាឃុំម្រោម
  • ឧបត្ថម្ភសាលាស្រុកអង្គរជ័យ រៀបចំកម្មវិធី ៦លាន ៣០ម៉ឺនរៀល
  • កងកម្លាំងការពារ២៩០នាក់=៥លាន ៨០ម៉ឺនរៀល
  • ក្រុមប្រឹក្សាឃុំ ភូមិ ៧៩នាក់= ១លាន ៥៨ម៉ឺនរៀល
  • លោកគ្រូ អ្នកគ្រូ ១០៩នាក់= ៣លាន ២៧ម៉ឺនរៀល
  • សិស្សវិទ្យាល័យ១១៥នាក់=១លាន ១៥ម៉ឺនរៀល
  • សិស្សបឋមសិក្សា២៦៨នាក់=១លាន ៤៤ម៉ឺនរៀល ម្នាក់ៗសៀវភៅ២ក្បាលប៊ិច១ដើម
  • ក្រុមយុវជន៣០០នាក់=៣លានរៀល
  • ក្រុមគ្រូពេទ្យ០៦នាក់=១២ម៉ឺនរៀល
  • តាជី យាយជី១០០នាក់=៣លានរៀល ក្រណាត់សម្នាក់១ដុំ
  • ប្រគេនវត្តភ្នំឆ្មារ១៧លានរៀល (ក្នុងនោះថវិកាលោក ជាវ តាយ ២លានរៀល)
  • និងចំណាយផ្សេងៗសរុបអស់ថវិកា ៣៩លាន ៩៦ម៉ឺនរៀល។

ជាមួយនេះដែរ លោក គុណ ញឹម អគ្គនាយកគយ បានឧបត្ថម្ភអាវគណបក្ស១៥០០អាវ និងមួកគណបក្ស១៥០០មួក សម្រាប់គណបក្សមូលដ្ឋានឃុំម្រោមដើម្បីត្រៀមយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង