ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1506
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់ (ក្នុងនោះមាន ៦នាក់មិនបានចាក់វ៉ាក់សាំង)។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៩នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧,៨៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៣,២៦៤នាក់ និងស្លាប់សរុបចំនួន ២,៧៤៣នាក់៕

    អត្ថបទទាក់ទង