ខ្មែរប៉ុស្ដិ៍ Close

    ខេត្តពោធិ៍សាត់បើកកិច្ចជំនួបពិភាក្សាការងារស្ដីអំពីសក្តានុពលលេីផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្រ្តរបស់ខ្លួន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1058
    ខេត្តពោធិ៍សាត់បើកកិច្ចជំនួបពិភាក្សាការងារស្ដីអំពីសក្តានុពលលេីផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្រ្តរបស់ខ្លួនខេត្តពោធិ៍សាត់បើកកិច្ចជំនួបពិភាក្សាការងារស្ដីអំពីសក្តានុពលលេីផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្រ្តរបស់ខ្លួន

    ពោធិ៍សាត់ ៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោក អុឹង​ គឹមលាង​ អភិបាលរងខេត្ត​ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅសាលប្រជុំ Video Conference សាលាខេត្ត នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    នៅក្នុងកិច្ចជំនួបពិភាក្សានេះ ធ្វេីឡេីងក្នុងគោលដៅលេីកកម្ពស់សក្តានុពលលេីផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យកាន់តែមានតម្លៃសម្រាប់វិស័យទេសចរណ៍។

    ជាមួយគ្នានោះដែរ ក៏មានការចូលរួមពីលោកនាយករដ្ឋបាលស្តីទី ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប និងជំនាញជលផលជាច្រើននាក់ទៀត៕

    អត្ថបទទាក់ទង