ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា​នាំមុខគេនៅ ក្នុងតំបន់​អាស៊ី​ ជាមួយនឹងភាគរយ​ខ្ពស់បំផុត​នៃ​ចំនួន​ប្រជាជន​ ដែល​បានចាក់​វ៉ាក់សាំង​ពេញលេញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 904
    កម្ពុជា​នាំមុខគេនៅ ក្នុងតំបន់​អាស៊ី​ ជាមួយនឹងភាគរយ​ខ្ពស់បំផុត​នៃ​ចំនួន​ប្រជាជន​ ដែល​បានចាក់​វ៉ាក់សាំង​ពេញលេញកម្ពុជា​នាំមុខគេនៅ ក្នុងតំបន់​អាស៊ី​ ជាមួយនឹងភាគរយ​ខ្ពស់បំផុត​នៃ​ចំនួន​ប្រជាជន​ ដែល​បានចាក់​វ៉ាក់សាំង​ពេញលេញ

    ប្រទេសកម្ពុជាកំពុងឈរនៅលើ កំពូលតារាងនៅក្នុងទ្វីបអាស៊ីក្នុងនាមជាប្រទេសដែលមានភាគរយខ្ពស់បំផុតនៃប្រជាជនដែលបានចាក់វ៉ាក់សាំង Covid-19 ពេញលេញ។

    គេហទំព័រ ourworldindata.org បានឱ្យដឹងថា «ក្នុងចំណោមប្រជាជនចំនួន 16 លាននាក់នៅក្នុងប្រទេសកម្ពុជា មានប្រហែល 82% បានចាក់វ៉ាក់សាំង Covid-19 យ៉ាងហោចណាស់ 2ដូស តាំងពីថ្ងៃទី 3 ខែវិច្ឆិកា»។

    ភភាគរយនៃអ្នកដែល​​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​របស់កម្ពុជាបានវ៉ាដាច់ប្រទេស​សិង្ហបុរី ប្រ៊ុយណេ និង​កូរ៉េ​ខាង​ត្បូងចំនួន 1% ហើយក៏ «បានវ៉ាដាច់ប្រទេសជប៉ុន និងម៉ាឡេស៊ីចំនួន 2% ផងដែរ»។

    គេហទំព័រដដែលនេះបានឱ្យដឹង​ថា «ប្រទេស​ថៃបានចាក់​វ៉ាក់សាំងបង្ការដល់​ប្រជាជនចំនួន 61% ខណៈ​វៀតណាម​មានអត្រាចាក់​វ៉ាក់សាំងចំនួន 60% ហើយប្រទេសឥណ្ឌូណេស៊ីនិងឡាវ គឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុត (44%)»។

    នៅទូទាំងពិភពលោក កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ5 ហើយនេះគឺពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ណាស់។ អារ៉ាប់រួម, ព័រទុយហ្កាល់, គុយបា និងឈីលី បានយកឈ្នះលើកម្ពុជា ដោយបានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 4 ។

    ទោះជាយ៉ាងណាក៏ដោយ គេហទំព័រ «Reuters Coronavirus Tracker» បានឱ្យដឹងថា «អត្រានៃការចាក់ថ្នាំបង្ការវីរុស Covid-19 នៅកម្ពុជាគឺមានចំនួនខ្ពស់ជាងអ្វី ដែលបានរាយការណ៍ នៅក្នុងគេហទំព័រ ourworldindata.org ទៅទៀត»។

    គេហទំព័រ Reuters បាននិយាយថា «ជាក់ស្តែង កម្ពុជាបានចាក់វ៉ាក់សាំងពេញលេញបាន 84.4% នៃចំនួនប្រជាជនសរុបរបស់ខ្លួន»។

    នៅពេលដែលព្រះរាជាណាចក្រកម្ពុជាផ្តល់ការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុ 3 និង 4ឆ្នាំ នាពេលអនាគតដ៏ខ្លី «ផែនការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង Covid-19 ឱ្យបានពេញលេញដល់ប្រជាជនចំនួន 91% នឹងអាចក្លាយជាកាពិត»។

    នាពេលឥឡូវនេះ ប្រហែលជាពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោក បានចាក់វ៉ាក់សាំង Covid-19 យ៉ាងហោចណាស់ 1ដូស ក៏ប៉ុន្តែ ស្ថានភាពនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ដែលភាគច្រើនប្រជាជនដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ 1ដូស មានចំនួនត្រឹមតែ 4% ប៉ុណ្ណោះ។ «ក៏ប៉ុន្តែប្រទេសកម្ពុជាគឺជាករណីលើកលែងមួយ»។

    កម្ពុជាបាននិងកំពុងបើកចំហទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ អ្នក​ដែល​ចង់​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​តែ​ចាក់វ៉ាក់សាំង​បង្ការ​ឱ្យបានពេញលេញ ហើយនឹង​ត្រូវ​តម្រូវឱ្យធ្វើចត្តាឡីស័ក​រយៈពេល 7ថ្ងៃ ខណៈដែលអ្នកជំនួញជាច្រើននឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក​រយៈពេលតែ 3ថ្ងៃប៉ុណ្ណោះចាប់ពីចុងខែវិច្ឆិកានេះតទៅ៕
    The Thaiger

    អត្ថបទទាក់ទង