ខ្មែរប៉ុស្ដិ៍ Close

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ ១៩៧២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1069
    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ ១៩៧២លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ ១៩៧២

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្គូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

    នៅថ្ងៃទី៨ ខែវិច្ឆិកា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយប្រតិភូអមដំណើរ និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូដើម្បីត្រៀមកិច្ចប្រជុំសំខាន់ៗទាំងពីរ។

    ដោយឡែក នាថ្ងៃទី៩ ខែវិច្ឆិកា នេះ លោកជំទាវបណ្ឌិតសភាចារ្យបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤១នៃអង្គការយូណេស្កូ ដោយមានការចូលរួមពីលោកជំទាវ Audrey Azoulay អគ្គលេខាធិការនៃអង្គការយូណេស្កូ និងបណ្តាប្រទេសជាសមាជិកជាច្រើន៕

    អត្ថបទទាក់ទង