ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ(ខាងកើតខ្លោងទ្វារដីឆ្នាំង)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1218
អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ(ខាងកើតខ្លោងទ្វារដីឆ្នាំង)អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ(ខាងកើតខ្លោងទ្វារដីឆ្នាំង)

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំងដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៩០ភាគរយហើយ។

ដោយឡែក ការងារដែលនៅសេសសល់ ដូចជាការដាប់ខ្សែក្បាច់ក្បាលជញ្ជាំងកំពែងតាមលំនាំបុរាណ បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ ព្រមទាំងរៀបចំជើងទេររបស់ជញ្ជាំងកំពែងឱ្យមានរបៀបរៀបរយ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន ១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី