ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២ រហូតដល់មុខសាលាយុត្តិធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1437
លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២ រហូតដល់មុខសាលាយុត្តិធម៌លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២ រហូតដល់មុខសាលាយុត្តិធម៌

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២(ផ្លូវអូរអារ៉េវ) រហូតដល់មុខសាលាយុត្តិធម៌ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថាផ្លូវបេតុងមួយខ្សែនេះ មានទទឹង ១០,២៥ម៉ែត្រ បណ្តោយ ២,២៦៦ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែកមានកម្រាស់០,២០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២១ នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ហើយនៅឆ្នាំ២០២២ ខាងមុខ រដ្ឋបាលខេត្ត នឹងមានគម្រោងស្ថាបនាផ្លូវបេតុងនេះបន្តទៀត ដែលមានប្រវែងជាង ៧០០ម៉ែត្រ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវដាក់ដែកជើងទា ដើម្បីទ្រសសៃដែក ព្រោះវាមានគុណភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងជម្រុញឱ្យក្រុមកាងារសាងសង់ពន្លឿនការសាងសង់ឱ្យបានលឿន ធានាបានបរិមាណ គុណភាព និងសោភ័ណភាព ហើយផ្លូវមួយខ្សែនេះ ជាផ្លូវមេ ដែលអាចជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ រដ្ឋបាលខេត្ត នឹងបន្តខិតខំកៀរគររកប្រភពថវិកា បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យមានភាពកាន់តែងាយស្រួល ក្នុងការធ្វើចរាចរ ក៏ដូចជាការទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ កាន់តែច្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង