ខ្មែរប៉ុស្ដិ៍ Close

    មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1851
    មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!

    ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានបកស្បែកទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា «គណបក្សសមរង្ស៊ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះ នៅតែជារបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី នៅឈរពីក្រោយដដែល។ លោក សម រង្ស៊ី បានយកគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន មកច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញមកជា «គណបក្សសង្រ្គោះជាតិ»។

    ឥឡូវនេះ គណបក្សភ្លើងទៀន បានប្រកាសរៀបចំនិងដំណើរការនៃសកម្មភាព និងប្រតិបត្តិការនយោបាយឡើងវិញ គឺបញ្ជាក់យ៉ាងច្បាស់ថាៈ

    ទី១៖ លោក សម រង្ស៊ី អនុញ្ញាតបើកផ្លូវឱ្យគណបក្សភ្លើងទៀនដំណើរការឡើងវិញ ព្រោះបើសិនជាគាត់មិនអនុញ្ញាតទេ ម្ល៉េះគណបក្សនេះមិនអាចរៀបចំដំណើរការឡើងវិញបានទេ ដោយហេតុថាគណបក្សភ្លើងទៀន ស្ថិតក្នុងអតីតគណបក្សសង្រ្គោះជាតិ ដែលគាត់កំពុងអះអាងតួនាទីជា «ប្រធានស្តីទី»។

    ទី២៖ លោក សម រង្ស៊ី មិនអាចបន្តអះអាងខ្លួនគាត់ជាប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលគាត់បានដណ្តើមយកតាមរយៈសន្និសីទពិភពលោក នៅខែធ្នូ ឆ្នាំ២០១៨ បានតទៅទៀតទេ ព្រោះគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន ដែលត្រូវបានគាត់យកមកច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស កើតចេញជា«គណបក្សសង្រ្គោះជាតិ» ត្រូវបានប្រកាសជាផ្លូវការចាប់ផ្តើមដំណើរការឡើងវិញ។ ដូច្នេះ លោក សម រង្ស៊ី និងអ្នកនយោបាយរបស់គាត់ បានបោះបង់អតីតគណបក្សសង្រ្គោះជាតិរួចជាស្រេច និងពួកគេគ្មានគណបក្សតំណាងដែលបានផ្តល់កំណើតឱ្យគណបក្សសង្រ្គោះជាតិទៀតនោះទេ។

    ទី៣៖ គណបក្សភ្លើងទៀន គឺជាទ្រព្យ និងមរតកនយោបាយរបស់លោកសម រង្ស៊ី គ្មាននរណាអាចកាត់ផ្តាច់ ឬមិនអាចលាងជ្រះបានជាដាច់ខាត។ សូម្បីតែរំឭកឈ្មោះថាគណបក្សភ្លើងទៀន ត្រូវបានប្តូរមកពី«គណបក្សសមរង្ស៊ី» ក៏ស្មើនឹងរំឭកដល់ឈ្មោះលោកសម រង្ស៊ី ដែរ។

    ទី៤៖ Facebook page «និមិត្តរូបនៃការផ្លាស់ប្តូរ» ដែលគេដឹងថាជារបស់លោក សម រង្ស៊ី និង Page Administrator ដែលគ្រប់គ្រងផេកនេះ គឺជាមនុស្សតែម្នាក់ដែលកាន់ Facebook page របស់លោក សម រង្ស៊ី បាននិងកំពុងធ្វើការឡង់សេសកម្មភាពរបស់គណបក្សភ្លើងទៀន តាមរយៈការចែកចាយយ៉ាងទូលំទូលាយ។

    ទី៥៖ គណបក្សបេះដូងជាតិ ត្រូវបានគេដឹងថាលោកសម រង្ស៊ី ឈរនៅពីក្រោយ រហូតគាត់ចេញមុខមកបដិសេធ ក្នុងការប៉ុនប៉ងសង្រ្គោះពីផលវិបាកច្បាប់ផ្សេងៗ ចុះទម្រាំគណបក្សភ្លើងទៀនដែលជាទ្រព្យសម្បត្តិនិងមរតកនយោបាយរបស់គាត់ដោយផ្ទាល់ទៀតនោះ។

    ទី៦៖ គណបក្សភ្លើងទៀន គឺជាទ្រព្យ និងមរតកនយោបាយរបស់លោកសម រង្ស៊ី គ្មាននរណាអាចកាត់ផ្តាច់ ឬមិនអាចលាងជ្រះបានជាដាច់ខាត។ សូម្បីតែរំឭកថាគណបក្សភ្លើងទៀន ត្រូវបានប្តូរមកពីគណបក្សសមរង្ស៊ី ក៏ស្មើនឹងរំឭកដល់លោកសម រង្ស៊ី ដែរ។

    ទី៧៖ អ្វីកាន់តែច្បាស់ថែមទៀតនោះ មនុស្សដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀន ប្រចាំខេត្តសៀមរាប កំពង់ធំ តាកែវ ជាដើម សុទ្ធសឹងតែជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិ ប្រចាំខេត្តទាំងនោះ នៃអតីតគណបក្សសង្រ្គោះជាតិ ចេញពីកូតាគណបក្សសម រង្ស៊ី។

    លោក ចន្ថា បន្តថាសរុបមកវិញ បក្សភ្លើងទៀន គឺជារបស់លោកសម រង្ស៊ី ហើយប្រាកដណាស់គាត់ជាប់ពាក់ព័ន្ធនិងឈរនៅពីក្រោយ។ លោកសម រង្ស៊ី គ្មានគណបក្សតំណាងនៅក្នុងអតីតគណបក្សសង្រ្គោះជាតិទៀតទេ ព្រោះគណបក្សដែលគាត់យកទៅច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញជាគណបក្សសង្រ្គោះជាតិ បានចុះចោលអតីតសម្ព័ន្ធនយោបាយ។ ក្នុងបរិបទនិងតចភាពនយោបាយនេះ អ្នកដែលក្បត់សម្ព័ន្ធភាពមុន គឺលោកសម រង្ស៊ី និងគណបក្សភ្លើងទៀន ដូច្នេះតទៅមុខទៀតគ្មានអ្វីពិបាកញែករវាងលោក កឹម សុខា និងលោក សម រង្ស៊ី ទៀតនោះទេ។ ល្មមឈប់យល់ច្រឡំនឹងពាក្យស្លោកបោកបញ្ឆោតៈ «សមរង្ស៊ី-កឹមសុខា ជាមនុស្សតែមួយ» ទៀតទៅ!៕ AMS

    ដោយ:ពលជ័យ

    អត្ថបទទាក់ទង