ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺ ផ្លូវ ស្ពាន សាលា និងមន្ទីរពេទ្យ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1016
    សម្តេចតេជោ ហ៊ុន សែន៖ ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺ ផ្លូវ ស្ពាន សាលា និងមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន៖ ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺ ផ្លូវ ស្ពាន សាលា និងមន្ទីរពេទ្យ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាជនមានផ្លូវដើរ មានស្ពានសម្រាប់ឆ្លង មានសាលាសម្រាប់រៀនសូត្រ និងមានមន្ទីរពេទ្យសម្រាប់ប្រជាជនយើង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនៅតែបន្តស្នើសុំឱ្យភាគីចិនបន្តផ្តល់ជំនួយដើម្បីជួយកសាងប្រទេសកម្ពុជាដើម្បីសម្រេចចំណុចអាទិភាពរបស់កម្ពុជា។ សម្តេចបានបន្តថា ទំនាក់ទំនងនយោបាយមួយមុខក៏មិនទាន់រឹងមាំនោះដែរ ដូច្នេះត្រូវគួបផ្សំនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមទៀត។

    សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំណុចអាទិភាពទាំងនេះហើយ ដែលបានផ្តល់ផ្លែផ្កាប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាទូទៅ មិនថាអ្នកមាន ឬអ្នកក្រនោះឡើយ៕

    អត្ថបទទាក់ទង