ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ ថ្លែងកោតសរសើរលោក កឹម សុខា ដែលព្រមានចំៗឱ្យ សម រង្ស៉ី ឈប់យករូប និងឈ្មោះលោកទៅគេងចំណេញនយោបាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 871
លោក គង់ គាំ ថ្លែងកោតសរសើរលោក កឹម សុខា ដែលព្រមានចំៗឱ្យ សម រង្ស៉ី ឈប់យករូប និងឈ្មោះលោកទៅគេងចំណេញនយោបាយ លោក គង់ គាំ ថ្លែងកោតសរសើរលោក កឹម សុខា ដែលព្រមានចំៗឱ្យ សម រង្ស៉ី ឈប់យករូប និងឈ្មោះលោកទៅគេងចំណេញនយោបាយ

លោក គង់ គាំ អតីតប្រធានគណបក្ស សមរង្ស៉ី ដែលបច្ចុប្បន្នជាប្រធានគណបក្សឆន្ទៈខ្មែរ បានផ្ញើសារកោតសរសើរ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលព្រមានចំៗឱ្យ លោក សម រង្ស៉ី ឈប់យករូប និងឈ្មោះលោកទៅគេងចំណេញនយោបាយ និងប្រកាសប្រាប់ពិភពលោកថា «កឹម សុខា-សម រង្ស៉ី មិនមែនជាមនុស្សតែមួយនោះទេ»។

តាមរយៈហ្វេសប៊ុកនៅថ្ងៃនេះ លោក គង់ គាំ បញ្ជាក់ដូច្នេះថា៖ «សូមគោរព សរសើរ ដែលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា បានថ្កោល សម រង្ស៉ី ដែល(ជាមេដឹកនាំលោតហក់ ឆក់កណ្តៀត គ្រប់រឿង) ក្រៅគោលការណ៍ដោយអំពាវនាវឱ្យ លោក សម រង្ស៉ី និងសហការី ឈប់បំពានមកលើរូបលោក ដូចជា ការយកឈ្មោះ និងរូបថតលោក ពុំមានការអនុញ្ញាត ឬទទួលស្គាល់ពីលោក ទៅប្រើភ្ជាប់ក្នុងសកម្មភាពនានា។ ជាពិសេស លោក កឹម សុខា បានអះអាងថា ការត្រលប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំ គណបក្សនយោបាយចាស់ (មុនជា CNRP) របស់ពួកគេ គឺគណបក្ស (សម រង្ស៉ី/ភ្លើងទៀន) សបញ្ជាក់ឱ្យឃើញថា សម រង្ស៉ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទៀតនោះឡើយ»។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។ នេះជាលើកដំបូងដែលលោកព្រមានចំឈ្មោះ លោក សម រង្ស៉ី ចាប់តាំងពីសម្ព័ន្ធភាគីទាំងពីរ បានបែកខ្ញែកក្រោយការរំលាយគណបក្សសង្រ្គោះជាតិ

សម្រាប់ លោក គង់ គាំ, ជាងបួនឆ្នាំមកនេះ (ឆ្នាំ២០១៧-២០២១) លោក កឹម សុខា បានជាប់ក្លេ របស់ក្រុមអ្នកនយោបាយទុច្ចរិត ដែលប្រើវោហាសាស្ត្រ (សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ)ផង និង(សម្ងំយកមោទនភាព) ទាំងចាញ់ប្រៀប ពួកបរទេសដែលចូលជួបគាត់ ឬគាត់ចេញជួបគេ ដោយគេមានកាយវិការប្រលោម លើកទឹកចិត្តមនុស្សពិត ដើម្បីប្រយោជន៍ភូមិសាស្ត្រនយោបាយពួកខ្លួន និងតាមការប្រើទណ្ឌកម្ម ការដាក់សម្ពាធលើកម្ពុជា គំរាមរដ្ឋាភិបាល រួមជាមួយការបង្កផលប៉ះពាល់ដល់សេរីភាព ដល់ការងារ និងដល់ជីវភាព កម្មករ ប្រជាពលរដ្ឋ ជាងការលើកតម្កើង គោលការណ៍ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទាំងនៅក្រុមប្រទេសពួកគេ កំពុងច្របូកច្របល់ ខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរនោះ។

លោកបន្ថែមថា៖ «តាមការជាក់ស្តែង ជាហូរហែររួចមកហើយនេះ យើងមិនជឿថា (CNRP/សម រង្ស៉ី-កឹម សុខា) ដែលមានអតីតកម្លាំងនយោបាយរបស់ខ្លួន ប្រកាសដំណើរការឡើងវិញក្រោមឈ្មោះ (មុន CNRP) និង(ក្រោយ CNRP) ទាំងមិនហ៊ានអះអាងថាមានការពាក់ព័ន្ធជាមួយ (អតីត CNRP និងសម រង្ស៉ី-កឹម សុខា)នោះ មិនយល់ថា ជាការបែកបាក់រាត់រាយ កំពុងរស់រវើក ដូចដង្កូវ មានជីវិតមិនវែង ដែលវារចេញពីសាកសព រលេះរលួយនោះទេ»។

លោកបានបញ្ជាក់ថា «ប៉ុន្តែប្រហែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសថា តាមកំទេចក្រុមបក្សប្រឆាំងឱ្យដល់ទីបញ្ចប់នោះ បានដឹងពីអ្វីជាក់ជាមិនខាន»៕ Fresh News

អត្ថបទទាក់ទង