ខ្មែរប៉ុស្ដិ៍ Close

    ព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា-ឡាវ ជួបពិភាក្សាការងារអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1696
    ព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា-ឡាវ ជួបពិភាក្សាការងារអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជាព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា-ឡាវ ជួបពិភាក្សាការងារអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា

    លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោក Daovong Phonekeo រដ្ឋមន្ដ្រីក្រសួងថាមពល និងរ៉ែឡាវ ដែលបានអមដំណើរលោកនាយករដ្ឋមន្រ្តីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។

    ជំនួបនេះ ធ្វើឡើងនៅទីស្ដីការក្រសួងរ៉ែ និងថាមពល។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

    ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

     

    អត្ថបទទាក់ទង