ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1249
    អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ

    ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

    ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មក បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ រហូតមកដល់ពេលនេះសម្រេចបានជាង ២៥ភាគរយហើយ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ២០២២ខាងមុខ។

    អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
    រូបភាព៖ លោក ហ៊ុំ រិទ្ធី

    អត្ថបទទាក់ទង