ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យអាជ្ញាធរនិងប្រជាជនយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1576
    សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យអាជ្ញាធរនិងប្រជាជនយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យអាជ្ញាធរនិងប្រជាជនយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារក្រើនដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ដែលតាមការព្យាករណ៍នឹងអូសបន្លាយរហូតដល់ខែកុម្ភៈឆ្នាំ២០២២។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ចុះជួយគ្រួសារដែលជួបការលំបាកនៅក្នុងពេលអាកាសធាតុចុះត្រជាក់ ដោយមានការចែកអំណោយទាំងអាវរងារ មុង ភួយ និងថវិកាផងដែរ។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ដល់សុខភាពសមាជិកក្នុងគ្រួសារក្នុងពេលចុះត្រជាក់ជាពិសេសតាយាយ និងឪពុកម្តាយចាស់ៗជាដើម។ សម្តេចបានបន្តថា នៅខាងអឺរ៉ុប និងប្រទេសមួយចំនួនទៀត មានការស្លាប់បាត់បង់ជីវិតដោយសារអាកាសធាតុចុះត្រជាក់នេះផងដែរ៕

    អត្ថបទទាក់ទង