ខ្មែរប៉ុស្ដិ៍ Close

    គ.ជ.ប បង្ហាញចំនួនការិយាល័យបោះឆ្នោត ទាំង២៥ខេត្ត-ក្រុង និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកឈ្មោះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 5023

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបង្ហាញការិយាល័យបោះឆ្នោតសរុប ២២,៩៦៧ នៅ២៥មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេស និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកការិយាល័យរបស់ខ្លួន ដោយប្រជាពលរដ្ឋ គ្រាន់តែចុចលើ link នៅតាមខេត្តតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

    យោងតាមលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០.២១៧នាក់។

    ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួនលើគេហទំព័រ www.voterlist.org.kh ផងដែរ៕

    ដើម្បីភាពងាយស្រួលស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ សាធារណជនអាចចូលទៅកាន់គេហទំព័ររបស់ គ.ជ.ប ដែលមានភ្ជាប់មកជាមួយដូចខាងក្រោម៖

    លីង៖​ https://www.necelect.org.kh/khmer/PollingStations

    អត្ថបទទាក់ទង