ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំ លោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិកបង្កើនការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1284
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំ លោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិកបង្កើនការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំ លោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិកបង្កើនការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា

នៅក្នុងជំបួបពិភាក្សាជាមួយលោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅវិមាហសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យលោក John G Rice ធ្វើការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានលោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន និងមានសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនទៀតដូចជា លោក ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកកន្លងមក ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់លោក John G Rice ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេសលើភាពជាសហគ្រិនវ័យក្មេង ដូច្នេះ សូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេងទាំងអស់នោះ ដែលមានជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោក John G Rice បានគោរពជំរាបជូនថា កន្លងមក លោកបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ហើយក្រៅពីនោះលោកក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាការផ្តល់សំភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត្រ និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំជួយដល់កុមារតូចនៅកម្ពុជាជាដើម។ លោកបានបង្ហាញនូវក្តីរីករាយ ដែលបានមកជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះបំណងដ៏ល្អ របស់ លោក John G Rice ដែលបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិក មកបណ្តុះបណ្តាលនៅកម្ពុជា។ លោកក៏បានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរពេទ្យកាល់ម៉ែត្រនោះទេ ដែលត្រូវការបច្ចេកវិទ្យាទំនើប, មន្ទីរពេទ្យផ្សេងៗទៀតក៏ត្រូវការ បច្ចេកវិទ្យានេះដែរ។ លោក John G Rice បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាលើគ្រប់វិស័យទាំងអស់៕

អត្ថបទទាក់ទង