ខ្មែរប៉ុស្ដិ៍ Close

លោក មុត ចន្ថា ទម្លាយថា លោក សម រង្ស៊ី និងបក្ខពួក២នាក់ទៀត ជាជនទុច្ចរិតដែលកេងប្រវ័ញ្ចលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយដែលប្រមូលបានផ្សេងៗទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1309
លោក មុត ចន្ថា ទម្លាយថា លោក សម រង្ស៊ី និងបក្ខពួក២នាក់ទៀត ជាជនទុច្ចរិតដែលកេងប្រវ័ញ្ចលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយដែលប្រមូលបានផ្សេងៗទៀតលោក មុត ចន្ថា ទម្លាយថា លោក សម រង្ស៊ី និងបក្ខពួក២នាក់ទៀត ជាជនទុច្ចរិតដែលកេងប្រវ័ញ្ចលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយដែលប្រមូលបានផ្សេងៗទៀត

លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា នៅថ្ងៃនេះ បានទម្លាយអំពីអំពើទុច្ចរិតរបស់ លោក សម រង្ស៊ី និងបក្ខពួករបស់លោកពីរនាក់ទៀត ក្នុងការកេងប្រវ័ញ្ចយកលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយប្រមូលបានមួយចំនួនទៀត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក មុត ចន្ថា បានរៀបរាប់ថា មេដឹកនាំនយោបាយទុច្ចរិត និងពុករលួយដែលឃុបឃិតគ្នា កេងប្រវ័ញ្ចលុយមូលនិធិគម្រោងទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ, លុយគម្រោងមាតុភូមិនិវត្តន៍ លើកទី១៩ វិច្ឆិកា ២០១៩ និងគម្រោងមាតុភូមិនិវត្តន៍ លើកទី២ ៤ឧសភា២០២១ ជាង ៥០ម៉ឺនដុល្លារ និងលុយលក់ប័ណ្ណនាឡិកាដៃកាស្យូជាង ២០ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្រ្គោះជាតិរាប់សែនដុល្លារ។ ជនដែលកំពុងជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយទាំងនេះរួមមាន៖ លោក សម រង្ស៉ី, លោក យឹម សុវណ្ណ និង លោក គី វណ្ណដារ៉ា ។

«កុំតាំងខ្លួនជាមនុស្សស្អាតស្អំប្រើម្រាមដៃចង្អុលចោទដាក់គេថាជនពុករលួយ តាមពិតខ្លួនឯងនិងគូកនកំពុងជាប់បទសង្ស័យយ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិត និងពុករលួយដោយកេងប្រវ័ញ្ជលួចលុយរាប់លានដុល្លារ» ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក មុត ចន្ថា។

លោកបានបន្តទៀតថា ជនជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលួយលុយខាងលើ ត្រូវតែបង្វែរលុយមកវិញ ឬ ត្រូវប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌ រួមទាំងបក្សនយោបាយដែលខ្លួនគាំទ្រទាំងនយោបាយ និងទាំងហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង