ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រកម្ពុជាលើវិស័យអប់រំជាបន្តទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 925
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រកម្ពុជាលើវិស័យអប់រំជាបន្តទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រកម្ពុជាលើវិស័យអប់រំជាបន្តទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណលោកឯកអគ្គរាជទូត ហើយថ្លែងកោតសរសើរថា លោក ប៊ីល ឡងហ័ស្ត៍ (Bill Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ដែលបានធ្វើការងារយ៉ាងច្រើនក្នុងការជំរុញ និងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសអង់គ្លេសបានជួយលើវិស័យអប់រំដែលជាតម្រូវការចាំបាច់របស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះចក្រភពអង់គ្លេសដែលបានជួយកម្ពុជា ហើយសង្ឃឹមថាចក្រភពអង់គ្លេសនឹងបន្តជួយកម្ពុជា លើវិស័យអប់រំនៅបន្តទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមនិងជម្រាបលានាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះលោក ប៊ីល ឡងហ័ស្ត៍ បានជម្រាបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោករីករាយយ៉ាងខ្លាំងក្នុងបេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជា ហើយទាំងរូបលោក និងរាជរដ្ឋាភិបាលអង់គ្លេស គឺបានចាត់ទុកកម្ពុជា គឺជាមិត្តរបស់អង់គ្លេស។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានបានជម្រាបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបេសកកម្មរបស់លោកទៅលើវិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ជាមួយគ្នានេះ រូបលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់គ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានចំណាប់អារម្មណ៍និងសុទិដ្ឋិនិយមយ៉ាងខ្លាំងលើប្រព័ន្ធអប់រំរបស់កម្ពុជា ដែលប្រព័ន្ធអប់រំនេះបានផ្ដល់ជំនឿទុកចិត្ត និងផ្ដល់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅដល់យុវជនកម្ពុជាជំនាន់ក្រោយ៕

អត្ថបទទាក់ទង